ជាមួយនឹងក្លិប PSG បានប្រកាសជាពិសេសហើយ សម្រាប់ការកុងត្រានារដូវក្តៅនេះ ជាមួយនឹងកីឡាករ Edinson Cavani ។ខ្សែប្រយុទ្ធ សញ្ញាតិអ៊ុយរ៉ាហ្គាយ ទៅលេងក្នុង Ligue 1 ដោយកញ្ចប់ថវិការ ៦៣ លានអឺរ៉ូ ដែលស្មើនឹង 82.85 លានដុល្លារ អាមេរិក ដោយធ្វើកុងត្រាសម្រាប់រយៈពេល ៥ ឆ្នាំ ។ សម្រាប់ក្រុមថ្មីនេះដែរ កីឡាករ Cavani ពាក់អាវលេខ ៩ ។
លើសពីនេះទៅទៀតកីឡាករ Cavani បានក្លាយជាអ្នកលេងដោយផ្ទេរមកកាន់ក្លិប PSG មានកញ្ចប់ថវិកាខ្ពស់បំផុត នៅក្នុងប្រទេសបារាំង។ចំណុចនេះមិនយូរប៉ុន្មាននោះទេ សម្រាប់កីឡាករ Falacao ដែលផ្ទេរដោយតម្លៃខ្លួនខ្ពស់ ទៅកាន់ក្លិប Monaco ដោយកញ្ចប់ថវិកា ៦០ លានអឺរ៉ូ តែពេលនេះគឺមានតែ Cavani ទេដែលបំបែកកំណត់ត្រារបស់ Falcao ដោយកញ្ចប់ថវិកា ៦៣ លានអឺរ៉ូ ។
នេះត្រូវបានគេមើលឃើញថា ជាការទទួលបានជ័យជម្នះមួយនៃម្ចាស់ជើងឯករបស់បារាំង ដើម្បីយកឈ្នះលើគូប្រជែង ក្លិបតោខៀវ ក្លិប Real Madrid ក្លិប មេឃខៀវ ដែលចង់បានកីឡាកររូបនេះដែរ។
និយាយទៅកាន់អ្នកយកសារព័ត៌មាន ប្រធានជាន់ខ្ពស់របស់ក្លិប PSG លោក Nasser Al-Khelaifi បានឲ្យដឹងថា “ខ្ញុំរីករាយណាស់ ដើម្បីប្រាប់អ្នកថា PSG បានបញ្ចប់ការជ្រើសរើសសមាជិកក្លិបរបស់ខ្លួន នោះគឺកីឡាករ Cavani ។នេះវាមិនមែនជាការងារងាយស្រួលនោះទេ ដោយមានក្លិបធំប្រជែងចង់បាន តែពេលនេះ PSG ជាម្ចាស់លើកីឡាករ Cavani និងមានអារម្មណ៍សប្បាយរីករាយណាស់លើបញ្ហានេះ”៕
https://i1272.photobucket.com/albums/y389/domneng/Decore/EdinsonCavani_zps1bd805a1.jpg
ទស្សនាវីដេអូឃ្លិប កីឡាករ Cavani ធ្វើសន្និសីទនៅ PSG ៖
វីដេអូស៊ុតបំប៉ោងសំណាញ់របស់ Cavani នៅក្លិប Napoli ៖
មតិយោបល់