កំពង់ចាមៈ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្តដឹកឈើមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកក្មេងស្រីអាយុ៦ឆ្នាំម្នាក់ យ៉ាងពេញទំហឹង រួចកិនពីលើក្មេងស្រីរងគ្រោះអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង ៤០នាទី រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចជិតវត្តអំពិល ស្ថិតក្នុងភូមិអំពិល ឃុំព្រែកតាមោក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
រថយន្តបង្ក ឲ្យបានប្រភពព័ត៌មានពីកន្លែងកើតហេតុអះអាងថា ជាប្រភេទរថយន្តរថយន្តដឹកឈើ បើកក្នុងល្បឿនលឿន ហើយក្រោយពីបង្កហេតុហើយនោះ អ្នកបើកបររថយន្តបានប្រញាប់បើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់