ព័ត៌មានជាតិ

បើកម៉ូតូលឿនជ្រុលទៅបុករថយន្តពេញទំហឹងស្លាប់ភ្លាមៗនៅកន្លែង

កំពង់ស្ពឺ: បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុបន្ទាប់ពីបើកម៉ូតូលឿនបុករថយន្តយ៉ាងពេញទំហឹងកាលពី
វេលាម៉ោង២និង១០នាទី រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ចំណុចលើផ្លូវជាតិលេខ ៥១ គីឡូម៉ែត្រលេខ
៨និង៩ ភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុ មានម៉ូតូ ១គ្រឿងម៉ាកហុងដា C125ស៊េរីឆ្នាំ ២០១៧ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AA. 5083 ។
បើកបរដោយឈ្មោះ ស សារ៉េន ភេទប្រុស អាយុ 45ឆ្នាំ ភូមិចេតីយ៍ថ្មី ឃុំវិហារហ្លូង ស្រុកពញាឮ ខេត្តកណ្តាល។
ទិសដៅពីត្បូងទៅជើង លុះទៅដល់ចំណុចកើតហេតុខាងលើបានប្ដូរគន្លងមកខាងឆ្វេងដៃជ្រុលទៅបុករថយន្ត១គ្រឿង
ម៉ាក កូរ៉ូឡា ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2B. 8834 បើកបរដោយឈ្មោះ ស៊ឹម ភោគ ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិដើមពោធិ៍ ឃុំរមិញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា
យ៉ាងពេញទំហឹង បណ្តាលឲ្យ ​​​​​​ ស្លាប់បុរសអ្នកបើកបរម៉ូតូម្នាក់និងខូចខាតរថយយន្ត១គ្រឿង ធ្ងន់រួមទាំងខូចខាតម៉ូតូ ១គ្រឿងធ្ងន់។
ចំពោះវត្ថុតាងម៉ូតូ និង រថយន្តត្រូវបានយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃ អធិការដ្ឋាននគរបាលស្រុកឧដុង្គ។
រងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕

មតិយោបល់