ព្រៃវែងៈ សមត្ថកិច្ចឲ្យដឹងថា វេលាម៉ោងប្រហែល៩និង១៥នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នៅចំណុចវត្តហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ មានករណីឃាតកម្ម១បង្ករដោយជនសង្ស័យឈ្មោះ កល់ ធី ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិហាបូ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានកាប់ឈ្មោះ ទ្រា ហ៊ា ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិឃុំជាមួយគ្នាត្រូវចំក្បាលចំនួន២កាំបិតបណ្តាលអោយដួលសន្លប់នៅកន្លែងបញ្ជូនទៅមន្ទីពេទ្យបង្អែកស្វាយអន្ទរពេលទៅដល់មន្ទីពេទ្យដាច់ខ្យល់ស្លាប់តែម្តងជនសង្ស័យបានរត់គេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់