ព័ត៌មានជាតិ

សង្ឃ១៩អង្គ និងយាយជី តាជីនិងកូនសិស្សលោកជាង១០នាក់ កើតមានអាការៈក្អួតចង្អោជាបន្តបន្ទាប់ សង្ស័យពុលកាហ្វេ!!!

កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួចបានប្រាប់Post Newsថា យ៉ាងហោចណាស់ មានព្រះសង្ឃចំនួន១៩អង្គ និងយាយជី តាជី កូនសិស្សលោកជាង១០នាក់ បានកើតមានអាការៈក្អួតចង្អោជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងវត្តត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ករណីនេះ បានកើតឡើងក្នុងពីធីសូត្រមន្ត ចូលព្រះវស្សា ដោយមានព្រះសង្ឃ តាជី យាយជី និងកូនសិស្ស ស្នាក់នៅវត្តខាងលើ បានឆាន់ និងហូបកាហ្វេ រួចក៏មានអាការៈក្អួតចង្អោបែបនេះតែម្តង ក្នុងនោះរួមមាន ព្រះសង្ឃ ចំនួន១៩អង្គ,តាជី ម្នាក់,យាយជីចំនួន៨ នាក់ និងកូនសិស្សស្នាក់នៅក្នុងវត្តចំនួន៤នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងនោះសមត្ថកិច្ចក៏បានចាប់យកទឹកកាហ្វេឆុងរួចចំនួន១ដបទឹកសុទ្ធ (ចំណុះកន្លះលីត្រ) ដើម្បីរង់ចាំការស្រាវជ្រាវផងដែរ៕

មតិយោបល់