ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បិទព្រលានយន្តហោះនៅឥណ្ឌូនេស៊ី ដោយផ្ទុះភ្នំភ្លើង

ឥណ្ឌូនេស៊ី: មន្ត្រីមួយរូបបានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃចន្ទនេះ បានបិទព្រលានយន្តហោះនៅខេត្ត East Java ស្របពេលដែលមានផេះភ្នំភ្លើង Mount Bromo អាចបង្កគ្រោះថ្នាក់ដល់ការហោះហើរផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១១ កក្កដា ឆ្នាំ២០១៦នេះ។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឱ្យដឹងថា សកម្មភាពទាំងអស់នៅព្រលានយន្តហោះ Abdurrahman Saleh នៅស្រុក Malang បានបញ្ឈប់ការហោះហើរដោយចាប់ផ្តើមនៅម៉ោង ១១ព្រឹកកាលពីថ្ងៃចន្ទ។

ការផ្ទុះភ្នំភ្លើងនេះបានបង្ខំឱ្យយន្តហោះចុះចតរបស់ខ្លួននៅក្នុងឆ្នាំ២០១១ និងផ្អាកសកម្មភាពទេសចរណ៍នៅតំបន់ខេត្តនិងនៅក្បែរនោះក្នុងឆ្នាំ២០១០៕

maxresdefault

មតិយោបល់