ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលតារាសម្ដែងជាតួបងធំ លោក សុខា បញ្ញា ហៅលោកគ្រូភ្លើង បានក្លាយជាម្ចាស់ហាងផឹកស៊ីធំដុំមួយយីហោ«Fire ឬ ភ្លើង» ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញដែលត្រូវគេដឹងថាប្រើទុនអស់ច្រើនម៉ឺនដុល្លារ។ លោកធ្វើពិធីបើកហាងរបស់ខ្លួន កាលពីយប់ថ្ងៃទី១១ កក្កដា ដោយមានវត្តមានតារាសិល្បៈមួយចំនួនចូលរួម។
លោកសុខា បញ្ហា ដែលមានអ្នកស្គាល់ភាគច្រើនជាតួអង្គបងធំក្នុងរឿង និងជាគ្រូបង្ហាត់ជំនាញសិល្បៈល្បីឈ្មោះផងបានអះអាងថា លោកសម្រេចចិត្តបើកហាងផឹកស៊ីយីហោ«ភ្លើង»គឺដោយសារតែពាក្យភ្លើងជាឈ្មោះហៅក្រៅរបស់លោក ហើយឈ្មោះនេះបានជួយឲ្យលោកទទួលបានការចាប់អារម្មណ៍នៅក្នុងពិភពសិល្បៈ។ លោកថាជាលើកទី១ ដែលលោកប្រឡូកសិល្បៈតាំងពីឆ្នាំ២០១០ ហើយមានលទ្ធភាពសន្សំលុយបាន៣ម៉ឺនដុល្លារបើកហាងនេះ។ លោកមានគម្រោងបើកសាខាហាងផឹកស៊ីយីហោ«ភ្លើង»ក្នុងពេលបន្តបន្ទាប់ទៀត ប្រសិនបើហាងផឹកស៊ីដែលបើកដំណើរការសាខាទី១ទទួលបានជោគជ័យ។ លោកថាដើម្បីធ្វើការប្រកួតប្រជែងទីផ្សារ លោកសម្រេចដាក់លក់ម្ហូបក្លែមគ្រប់មុខត្រឹមតែមួយមុខ១២.៥០០រៀលប៉ុណ្ណោះ បើទោះជាហាងរបស់លោកធំដុំ។
នៅក្នុងពិធីបើកសម្ពោធហាងផឹកស៊ីរបស់លោកភ្លើងនាយប់នោះ គេឃើញមានវត្តមានតារាសិល្បៈចាស់ក្មេង ដែលភាគច្រើនបានរួមសម្ដែងជាមួយលោកចូលរួម៕
មតិយោបល់