ភ្នំពេញៈ កម្លាំងជំនាញខណ្ឌឬស្សីកែវ សហការជាមួយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៩ ត្រង់ចំណុចក្រុមទី១៤ ភូមិផ្សារតូចសង្កាត់ទួល១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ស៊ុន សេរីពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្ភារៈដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០៩ កញ្ចប់តូច និងទូរស័ព្ទដៃចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕


មតិយោបល់