ព័ត៌មានជាតិ

កម្មករស្ទូចផ្ទះម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាទៅលើចុងភៅឲ្យមានរបួស

កណ្តាល: កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិខ្ពប ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលមានករណីកម្មករស្ទូចផ្ទះម្នាក់បានប្រើហិង្សាទៅលើចុងភៅឲ្យមានរបួស។

ជនរងគ្រោះឈ្មោះ ឡាយ ស្រីដេត ភេទ ស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅភូមិឃុំកើតហេតុ របួសកជើងខាងស្ដាំ ០១កន្លែង ដេរចំនួន០៨ ថេ្នរ។
ជនសង្ស័យឈ្មោះ ហ៊ីម សុភក្រ័្ត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករស្ទួចផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ វត្ថុតាងចាប់យក៖ កាំបិតបុ័ងតោចំនួន០១។

សមត្ថកិច្ចឲ្យដឹងថានៅ វេលាម៉ោង ១២:០០ នាទី ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ហ៊ីម សុភក្រ្ត័ បានជូនឈ្មោះ ឡាយ ស្រីដេត ទៅយកលុយនៅព្រែកលៀប ហើយឈ្មោះ ឡាយ ស្រីដេត បានសន្យាថា ពេលយកលុយបាននឹងឲ្យលុយ។ ដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ឈ្មោះ ឡាយ ស្រីដេត បានទៅលេងលាបម្សៅនៅមុខផ្ទះឈ្មោះ ឆេង រស់ (ប្តី-ប្រពន្ធ) ហើយជនសង្ស័យក៏បានទៅលេងលាបម្សៅនៅកន្លែងនោះដែរ ពេលនោះជនសង្ស័យបាននិយាយជាមួយជនរងគ្រោះរឿងលុយដែលសន្យាឲ្យខ្លួន ប៉ុន្តែជនរងគ្រោះធ្វើមិនដឹង និងមិននិយាយរក ទើបជនសង្ស័យដើរទៅផ្ទះយកកាំបិតបុ័ងសៀតនៅហោប៉ាវខោខាងក្រោយ ដើរត្រឡប់មកកន្លែងលាបម្សៅវិញ ពេលមកដល់ជនសង្ស័យបានសួរនាំជនរងគ្រោះរឿងលុយម្តងទៀត តែជនរងគ្រោះនៅតែធ្វើមិនដឹង។ ជនសង្ស័យទាញកាំបិតបុ័ងតោស្ទុះទៅកាប់ជនរងគ្រោះត្រូវចំស្មាខាងស្តាំ តែមិនបង្កឲ្យមានរបួសទេ ពេលនោះជនរងគ្រោះបានរត់សំដៅទៅផ្ទះ ហើយជនសង្ស័យរត់ដេញតាមក្រោយ និងយកកាំបិតបុ័ងតោគប់ជនរងគ្រោះត្រូវចំកជើងខាងស្តាំបណ្តាលឲ្យមានរបួសស្នាម។ ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍កោះឧកញ៉ាតីចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់