ព្រះសីហនុៈ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីរថយន្តមួយគ្រឿង បានធ្លាក់លូតាមផ្លូវមួយខ្សែ ដែលបត់ឆ្វេងបំបែកចេញពីផ្លូវ ជិតស្ពានអិលវី ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
តាមប្រភពពីពលរដ្ឋ បានឲ្យដឹងថា កន្លែងកើតហេតុ តែងតែមានយានយន្តធ្លាក់ជាប់ជាបន្តបន្ទាប់ ក្រោយមានការកាយដាក់លូ មិនទាន់បានលុបត្រឹមត្រូវ។
ពាក់ព័ន្ធនឹងបញ្ហានេះ ពលរដ្ឋដែលនៅក្បែរកន្លែងនោះ ក៏បានជូនជាដំណឹងឲ្យអ្នកបើកបរឆ្លងកាត់ប្រុងប្រយត្ន័ និងជូនដំណឹងដល់ផ្នែកជំនាញ ពាក់ពន្ធ័ជួយពិនិត្យ និងដោះស្រាយ ដើម្បីការពារពីគ្រោះថ្នាក់ផ្សេងៗផងដែរ៕
មតិយោបល់