(ភ្នំពេញ)៖ ប្រិយមិត្តជាអ្នកតាមដានបណ្តាញសង្គម ច្បាស់ជាបានជ្រាប់ហើយថា កម្លាំងសមត្ថកិច្ចចម្រុះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានចុះទៅដកហូតសត្វតោមួយក្បាលពីជនជាតិចិន ដែលកំពុងចិញ្ចឹមថែរក្សាសត្វតោ ប្រៀបដូចជាសមាជិកគ្រួសារ។
ក្នុងការដកហូតនេះសមត្ថកិច្ចបានអះអាងថា ច្បាប់បានកំណត់ច្បាស់ថា ប្រជាពលរដ្ឋមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការចិញ្ចឹមសត្វកម្រ ឧទារហណ៍ដូចជាសត្វតោនេះជាដើម។ តែយ៉ាងណា ងាកមកមតិរបស់មហាជនលើបណ្តាញសង្គមវិញ គឺហាក់លើកឡើងស្រដៀងគ្នា មិនខុសពីម្ចាស់ដែលជាជនជាតិចិននោះទេ ថាគួរឲ្យរស់នៅជាមួយម្ចាស់វាវិញ ព្រោះសត្វមួយនេះធ្លាប់ ស៉ីចុកគ្រប់គ្រាន់ មើលថែរក្សាដិតដល់មិនថាយប់ថ្ងៃ។ ផ្ទុយទៅវិញ តើការយកទៅដាក់នៅភ្នំតាម៉ៅ បានដូចគ្នានេះឬទេ?។
ក្នុងបណ្តាញសង្គមឈ្មោះ «Qi Xiao» ដែលតាំងនាមជាម្ចាស់សត្វតោនោះ បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា «ក្នុងរយះមួយឆ្នាំនេះ សត្វតោមិនដែលចេញពីខ្លោងទ្វារផ្ទះម្ដងទេ ហើយក៏មិនដែលលេចមុខនៅទីសាធារណៈដែល ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ មិនមែនត្រឹមតែជាសត្វតោនឹងឆ្កែទេ នៅមានសត្វពពែទៀតចិញ្ចឹមជាមួយសត្វតោជាមួយគ្នា។ ដើម្បីកុំឲ្យសត្វតោបំភ័យប្រជាជន ខ្ញុំបានធ្វើរបងរនាំងខ្ពស់បាំង ហើយវាមានសុខភាពល្អ មិនដែលត្រូវបានគេធ្វើបាបរំលោភបំពាន សាច់គោឆ្អិន ៦ គីឡូក្រាមក្នុងមួយថ្ងៃ ទឹកដោះគោ ១ គីឡូក្រាម ប្រសិនបើខ្ញុំប្រើប្រាស់តោដើម្បីរកប្រាក់ចំណេញ ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ ខ្ញុំមិនចង់ឲ្យពួកគេស្លាប់ទេ ថែរក្សាពួកគេដោយក្តីស្រឡាញ់របស់ខ្ញុំ វាត្រូវបានខ្ញុំចិញ្ចឹមតាំងពីនៅតូចហើយក៏មានមនោសចេតនា»។
ម្ចាស់គណនីរូបនោះ បានបន្តថា «ខ្ញុំទទួលយកការពិន័យដែលរដ្ធដាក់ពិន័យលើខ្ញុំ ហើយនឹងធ្វើច្បាប់ចិញ្ចឹមដោយស្របច្បាប់ដែលពាក់ព័ន្ធដោយគ្រាន់តែសង្ឃឹមថា រដ្ឋាភិបាលអាចបើកចិត្តហើយឱ្យខ្ញុំទទួលយកតោខ្ញុំត្រលប់មកវិញ ពីមុនខ្ញុំក៏ធ្លាប់ធ្វើសប្បុរសធម៌ដែរ ប៉ុន្តែការតបស្នងមកខ្ញុំវិញគឺបែបនេះ ចឹងថ្ងៃក្រោយអ្នកដែលធ្វើល្អក្លាយជាអាក្រក់ ធ្វើឱ្យមនុស្សដែលមានទឹកចិត្តល្អក្លាយជាឈាមត្រជាក់»។
ងាកមកមើលឥទ្ធិភាពនៃការបញ្ចេញមតិនៅលើបណ្ដាសង្គមហ្វេសបុកវិញ ពួកគាត់បានលើកឡើងស្រដៀងៗគ្នាថា តើការយកទៅព្រលែងនៅភ្នំតាម៉ៅ បានល្អដិតដល់ដូចជនជាតិចិននោះចិញ្ចឹមដែរឬទេ? នៅពេលតោនេះស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិចិន ជីវិតរបស់គេប្រៀបដូចជាអ្នកមាន ស៉ីចុកគ្រប់គ្រាន់ មើលថែរក្សាដិតដល់មិនថាយប់ថ្ងៃ។ ផ្ទុយទៅវិញ តើការយកទៅដាក់នៅភ្នំតាម៉ៅ បានដូចគ្នានេះឬទេ?។
ប៉ុន្ដែទោះជាយ៉ាងណា ទាំងអស់នេះគ្រាន់តែជាការលើកឡើងនៅតាមបណ្ដាញសង្គមប៉ុណ្ណោះ ខណៈសត្វតោមួយក្បាលនេះ ត្រូវមន្ដ្រីជំនាញយកទៅលែងនៅភ្នំតាម៉ៅរួចរាល់ហើយ ហើយមន្ដ្រីក៏បានបញ្ជាក់ពីការមិនស្របច្បាប់ក្នុងចិញ្ចឹមសត្វមួយក្បាលនេះផងដែរ។ ប៉ុន្ដែគេគ្រាន់តែរំពឹងថា មន្ដ្រីជំនាញនឹងមើលថែតោមួយក្បាលនេះ ឲ្យដូចម្ចាស់ដែលគេមើលថែផងចុះ។
ជាចុងក្រោយម្ចាស់តោ សូមសំណូមពរដល់មន្ត្រីជំនាញជួយសម្របសម្រួលក្នុងការផាកពិន័យចំពោះគាត់ផង ព្រោះគាត់ជាជនជាតិដែលរស់នៅកម្ពុជាមិនដឹងថា ការចិញ្ចឹមនេះវាខុសនោះទេ៕
មតិយោបល់