ព័ត៌មានជាតិ

យុវជនម្នាក់រងរបួសធ្ងន់ដាច់ប្រអប់ជើងម្ខាងស្តែងៗភាគីបង្កគេចខ្លួនបាត់ស្រមោល

ត្បូងឃ្មុំ: ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៩ វេលាម៉ោង ២០ និង ០៥ នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១៩៩-២០០ ស្ថិតនៅភូមិចម្ការគរ ឃុំដារ ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើត ឡើងរវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូម៉ាកវ៉េវ ពណ៌ក្រហ ម គ្មានស្លាកលេខ បេីកបរដោយ ឈ្មោះ អេន អន ភេទប្រុស អាយុ២៩ឆ្នាំ ជាតិ ខ្មែរ រស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ របួសធ្ងន់ដាច់កជេីងខាងឆ្វេង ។

ទិសដៅបេីកបរដោយរថយន្តបង្កមិនស្គាល់ម៉ាកបានបេីកបរពីទិសខាងកេីតទៅទិសខាងលិច ក្នុងល្បឿនយ៉ាងលឿន ហេីយបានឡេីងវ៉ាជែងរថយន្តមួយគ្រឿង បណ្ដាលឲ្យជ្រុលមកបុកម៉ូតូម៉ាកវ៉េវ ពណ៌ ក្រហម បេីកបរពីទិស ខាងលិចទៅទិសខាងកេីត បញ្ច្រាស់ទិសគ្នាចំពីមុខចំហៀងខាងឆ្វេងពេញទំហ៊ឹងតែម្ដង ។ ក្រោយកើតហេតុរថយន្តបង្ក មិនស្គាល់ម៉ាក ពណ៌ មិនស្គាល់ឈ្មោះនិងអាស័យដ្ឋានអ្នកបេីកបរនោះបានបេីករត់គេចចេញពីកន្លែងកេីត ហេតុបាត់ស្រមោល។

វត្ថុតាងម៉ូតូ ០១ គ្រឿង ត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដេីម្បីបំពេញ សំណុំរឿងតាមនីតិវិធិ ។ អ្នករបួសត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។
ចំពោះម៉ូតូដែលបើកបរដោយជនរងគ្រោះខាងលើនោះ មិនមានចង្កៀងអំពូលភ្លើងឡើយ គឺមានពាក់ពិលគោមជាប់នឹងក្បាលបំភ្លឺព្រៀលៗ ៕

មតិយោបល់