ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូរបួសធ្ងន់៣នាក់នៅស្រុកទ្រាំង

តាកែវ: មានគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យងរបួសធ្ងន់ទាំងសងខាងចំនួន៣នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តតាកែវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៣០យប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៩លេីកំណាត់ផ្លូវខេត្ត២៩បេត្រង់ចំណុចភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទាំង ខេត្ត តាកែវ ។
ម៉ូតូម៉ាកហុនដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅជិះដោយឈ្មោះណយ ណនភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរកសិកររស់នៅភូមិល្វេថ្មី ឃុំប្រាំបីមុំស្រុកទាំងខេត្តតាកែវ។

ម៉ូតូមួយគ្រឿងទៀតម៉ាកស្កុពីពណ៌សពាក់ស្លាកលេខតាកែវ1N 1629 ជិះដោយឈ្មោះមឿង ស្រីភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរកសិកររស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបុរីជលសា ខេត្ត តាកែវ រួមដំណេីរដោយឈ្មោះទឹស សម្បត្តិភេទប្រុស អសុ២៥ឆ្នាំមុខរបរកសិកររស់នៅភូមិ ឃុំជាមួយគ្នា។
សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកេីតហេតុម៉ូតូម៉ាហុនដាឌ្រីមបេីកដោយបុរសខាងលេីទិសដៅពីលិចទៅកេីតលុះខណ:មកដល់ចំណុចកេីតហេតុបានបុកជាមួយម៉ូតូម៉ាកស្កុពីដែលជិះឌុបគ្នាពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់តែម្តង។
ក្រោយពេលកេីតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តតាកែវរីឯវត្ថុតាងពាក់ព័ន្ធត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងរងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕

មតិយោបល់