ព័ត៌មានជាតិ

អគ្គិភ័យឆេះឃ្លាំងឈើកែច្នៃធ្វើគ្រឿងសង្ហារឹម ផ្អើលសមត្ថកិច្ចនគរបាល ចុះជួយពន្លត់បានទាន់ពេលវេលា…

កណ្តាល: អគ្គិភ័យឆាបឆេះឃ្លាំងឈើកែច្នៃធ្វើគ្រឿងសង្ហារឹមមួយន្លែងបង្កឲ្យមានារភ្ញា់ផ្អើលកាលពីវេលាម៉ោង៣និង៤៥នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចភូមិលេខ១(ក)ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

ម្ចាស់ផ្ទះឈ្មោះ សុខទ្រី ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ៖ ជាងឈើធ្វើគ្រឿងសង្ហារឹម
មានទីលំនៅភូមិលេខ១(ក)ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

សម្ភារ:ខូចខាតរួមមាន ឃ្លាំងសាងសង់អំពីដែកជញ្ជាំងថ្មដំបូលប្រក់ស័ង្កសី មានទំហំ០៥មx២០ម ១ខ្នងផ្ទាល់ដី(ឆេះខូចខាតបន្តិចបន្ទូច) និងគ្រឿងសង្ហារឹមកែច្នៃអំពីឈើឆេះខូចខាតអស់មួយចំនួនតូច

មូលហេតុ បណ្ដាលមកពី ផ្ទុះសេចរន្ដអគ្គិសនីខណ:ពេលដែលម្ចាស់ផ្ទះចាក់សោរទ្វារចោល។
ហេតុការខាងលើកម្លាំងប៉ុស្តិ៍ស្វាយរលំ និងកម្លាំងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានជួយបាញ់ទឹកពន្លត់ឃ្លាំងដែលកំពុងឆេះបានទាន់ពេលវេលា ដោយប្រើរថយន្ដពន្លត់អគ្គីភ័យអស់ចំនួន ០៣គ្រឿង អស់ទឹកចំនួន ១៤គីបហើយអគ្គីភ័យបានរលត់ទៅវិញនៅវេលាម៉ោង៤ និង៣០នាទី នាថ្ងៃខៃឆ្នាំដដែល៕

 

មតិយោបល់