ព័ត៌មានជាតិ

ពិតសង្វេគណាស់មិនដឹងមានរឿងអ្វីទេលួចធ្វើឃាតស្រស់ៗបែបនេះ

មណ្ឌលគិរី: វេលា ម៉ោង ៨និង ៥១ នាទីយប់ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២0១៩ ស្ថិតនៅចំណុច រយ៉ង ភូមិ ក្មូម ឃុំ ស្រែឈូក ស្រុក កែវសីមា ខេត្ត មណ្ឌលគីរី មានករណី ឃាតកម្ម កើតឡើង០១លើក។
សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ ប្យុច ផុស ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ព្នង មុខរបរ កសិករ មានទីលំ ភូមិឃុំកើតហេតុ ខាងលើ ត្រូវបានជនមិនស្គាល់មុខលួចបាញ់ពីក្រោមផ្ទះ ដោយអាវុធAKតាមការពិនិត្យសំបកគ្រាប់នៅកន្លែងកើតហេតុត្រូវចូលពីចំណុចក្រោមផ្ចឹត ធ្លាយទៅខ្នងពេលកំពុងដេកពោបលើផ្ទះមើលទូរស័ព្ទ បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ ករណីនេះកម្លាំងនគរបាលកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាតាមនីតិវិធី៕

មតិយោបល់