(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន បាននិយាយថាប្រទេសរបស់លោកនឹងចាប់ផ្ដើមត្រឡប់ទៅរកជីវភាពតាមធម្មតាឡើងវិញបន្តិចៗម្ដង តាមរយៈ ការរៀនរស់នៅជាមួយ COVID-19 នៅខែវិច្ឆិកាខាងមុខនេះ ខណៈសម្រេចបាននូវអាត្រាចាក់វ៉ាក់សាំងបង្ការលើសក្នុងកម្រិតខ្ពស់។
នៅក្នុងសុន្ទរកថាមួយទៅកាន់សភាជាតិនៅថ្ងៃចន្ទនេះលោក មូន ចែអ៉ីនបានលើកឡើងថា «ដោយសារការចាក់វ៉ាក់សាំងបង្ការ សម្រេចបានលើស៧០ភាគរយនៃប្រជាជនសរុបប្រកបដោយស្ថិរភាព, យើងអាចនឹងចាប់ផ្ដើមវិលត្រឡប់ទៅជីវភាពរស់នៅតាមធម្មតា ដែលអាចនឹងចាប់ផ្ដើមអនុវត្តនៅ ខែវិច្ឆិកាខាងមុខ»។
តែទោះជាបែបនេះក្ដី, បើតាមលោក មូន ចែអ៉ីន ផែនការនេះនឹងត្រូវអនុវត្តជាដំណាក់កាល ដោយវិធានការរឹតត្បិតមួយចំនួនក្នុងនោះរួមមានទាំងការ ពាក់ម៉ាស នឹងនៅតែត្រូវបានអនុវត្តដដែល ដើម្បីទប់ស្កាត់ឆ្លងរាលដាល COVID-19។
ប្រភព៖ Yonhap
មតិយោបល់