ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់របួសស្រាលម្នាក់នៅកូនមុំ

រតនគិរី: នៅវេលាម៉ោង៨ថ្ងៃទី១៤ខែ០៤ឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងមូតូចំណុចមុខផ្ទះលោកហេងចាន់ថនភូមិ០១ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរីលើផ្លូវជាតិលេខ៧៨ ចន្លោះបង្គោល534និង533។

ម៉ូតូម៉ាកគុប ចាស់ ស្លាកលេខគ្មានអ្នកបើកបរឈ្មោះញៀនសុផាតភេទប្រុសអាយុ៦៧ឆ្នាំជនជាតិខ្មែរស្នាក់នៅបណ្តោះ
អាសន្នភូមិ៣ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរីមិន រងរបួសធ្ងន់បែកក្បាលស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យ។

ម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ចាម 1Q 0704 អ្នកបើកបរឈ្មោះ ចិន សារឿនភេទប្រុសអាយុ ១៨ឆ្នាំមានទីលំនៅភូមិ២ឃុំស្រែអង្រងស្រុកកូនមុំខេត្តរតនគិរីរងរបួសស្រាល។
ម៉ូតូទាំង២គ្រឿងបើកក្នុងទិសដៅស្របគ្នាពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាតែម្តង។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍និងជំនាញបានវាវែងកន្លែងកើហេតុនិងយកវត្ថុតាំងមករក្សាទុកនៅអធិការ ដោយឡែកសាកសពត្រូវបានប្រគល់ជូនឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់