នាយកដ្ឋានពត៌មានវិទ្យា៖ ដោយសារការរីកចម្រេីននៃបច្ចេកវិទ្យា អ៉ីនធឺណិត បានក្លាយជាមធ្យោបាយប្រេីប្រាស់ចាំបាច់បំផុតមួយ បម្រេីដល់សកម្មភាពអាជីវកម្ម ការទំនាក់ទំនង ការកំសាន្ត និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺវីដ១៩។
ក្នុងពេលដំណាលគ្នានេះ បញ្ហាសុខសុវត្ថិភាពលេីបណ្តាលអ៉ីនធឺណិត ក៏ជាក្តីបារម្មណ៍ចំពោះអ្នកប្រេីប្រាស់ពិសេសសម្រាប់កុមារាកុមារីដែលពុំទាន់យល់អំពីហានិភ័យ គ្រោះថ្នាក់ និងបច្ចេកទេសការពារសុវត្ថិភាពលេីបណ្តាញអ៉ីនធឺណិត ហេីយពួកគេក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មេីសបច្ចេកវិទ្យាផងដែរ។
ដេីម្បីជាជំនួយក្នុងការពារសុវត្ថិភាពកូនៗ លោកអ្នកពីគ្រោះថ្នាក់ទាំងអស់នេះ ក្រុមការងារបច្ចេកទេស សូមធ្វេីការចែករំលែកនូវ វិធីសាស្រ្ត និងទស្សនាទានគោលៗចំនួន៦ ចំនុច ជូនដល់អាណាព្យាបាល ដូចខាងក្រោម៖
១. សិក្សាស្វែងយល់អំពីគេហទំព័រ ហ្គេមកំសាន្ត និងកម្មវិធីផ្សេងៗ ដែលកូនៗរបស់អ្នកកំពុងប្រើប្រាស់។
២. ពិនិត្យមើលសកម្មភាពរបស់កូនៗ លោកអ្នកលេីបណ្តាញទំនាក់ទំនងសង្គម(ឧទាហរណ៍៖ ហ្វេសប៊ុក Instagram TikTok។ ល។ )។
៣. ពន្យល់ណែនាំកូនៗរបស់អ្នក អំពីប្រភេទព័ត៌មានដែលគួរធ្វេីការចែករំលែក ឬផ្តល់មតិយោបល់ ជៀសវាងការបង្ហោះព័ត៌មានឯកជនភាព ឬព័ត៌មានប្រឌិត ដែលប៉ះពាល់ដល់សន្តិសុខខ្លួនឯង ក្រុមគ្រួសារ និងសង្គម។
៤. ជួយប្រឹក្សាផ្នែកបច្ចេកទេសដល់កូនៗលោកអ្នក អំពីការកំណត់ Setting ការដាក់លេខកូដសម្ងាត់ ការការពារសុវត្ថិភាពគណនីអ៉ីនធឺណិត (ឧទាហរណ៍៖ គណនីហ្វេសប៊ុក Instagram ឬTikTok ជាដេីម)។
៥. ណែនាំកូនៗលោកអ្នកឱ្យមានការប្រុងប្រយ័ត្ន ចំពោះជនអនាមិកលេីបណ្តាញទំនាក់ទំនងសង្គម និងធ្វេីការរាយការណ៍ជូនអាណាព្យាបាលនៅពេលសង្ស័យបុគ្គលណាម្នាក់ថាកំពុងអូសទាញកូនៗ ក្នុងទំនាក់ទំនងស្នេហា ណាត់ជួប ឬឱ្យប្រព្រឹត្តសកម្មភាពស្រេីបស្រាលផ្សេងៗ។
៦. ពន្យល់កូនៗ អំពីក្រមសីលធម៌ក្នុងការប្រេីប្រាស់អ៉ីនធឺណិត។
សូមអាណាព្យាបាលធ្វេីសេចក្តីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតលោកអ្នកបំផុនៅពេលជួប ឬសង្ស័យ អំពីករណីបទល្មេីសបច្ចេកវិទ្យាដែលកំពុងកេីតមានចំពោះកូនៗ លោកអ្នក។
មតិយោបល់