ព័ត៌មានជាតិ

ឈាមរាវ២នាក់មានផ្ទុកសារធាតុញៀនក្នុងខ្លួន ជិះម៉ូតូ គ្រវីដាវសាំម៉ូរៃ តាមផ្លូវសាធារណៈត្រូវសមត្ថកិច្ចចាប់ខ្លួន

រតនគិរី: យុវជនឈាមរាវ២នាក់ជិះម៉ូតូគ្រវីដាវសាំម៉ូរៃ តាមផ្លូវសាធារណ:បង្កការភ័យខ្លាចដល់អ្នកដទៃ ត្រូវសមត្ថកិច្ចដេញតាមចាប់ក្របួចជាប់ឆែកមើលក្នុងខ្លួនមានផ្ទុកសារធាតុញៀន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នៅក្នុងសង្កាត់ ឡាបាសៀក ក្រុងបានលុង ខេត្តរតនគិរី។

ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក្រុងបានលុងធ្វើការឃាត់ខ្លួន ពីបទពាក់ព័ន្ធករណី ប្រើប្រាស់អាវុធខុសច្បាប់ ដោយជិះម៉ូតូក្រវីដាវសាម៉ូរៃ តាមផ្លូវសាធារណ:។
ជនសង្ស័យទី១-ឈ្មោះ ចាន់ឌី រៀម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរ មិនពិតប្រាកដ មានផ្ទុកសារធាតុ ញៀនក្នុងខ្លួន។

ទី២-ឈ្មោះ ចៀល ឡើត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ទំពួន មុខរបរ មិនពិតប្រាកដ មានផ្ទុកសារធាតុញៀនក្នុងខ្លួន។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបានលុង និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់