ព័ត៌មានជាតិ

លោតទឹកធ្លាក់នៅ ភ្នំ គូលែន ត្រូវថ្មបាក់ចំខ្ទង់ច្រមុះស្លាប់

សៀមរាប: នៅវេលាម៉ោង ១ និង ២០នាទីរសៀល ថ្ងៃ១៦ ខែ មេសា ឆ្នាំ ២០១៩ នៅ ចំណុច ទឹកធ្លាក់ ភ្នំ គូលែន (ជាន់ទី បី) ស្ថិត នៅ ភូមិ ព្រះអង្គ ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ករណីលោតទឹក លេងទំលាក់ខ្លួនធ្លាក់ត្រូវថ្មបាក់ចំខ្ទង់ច្រមុះបណ្តាលឲ្យស្លាប់។ សមត្ថកិច្ចឲ្យដឹងថា ជនរង
គ្រោះឈ្មោះ ម៉ូ សា ភេទ ប្រុស អាយុ ១៤ឆ្នាំ មានឪពុកឈ្មោះ រិន រីក អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ថន ខេន អាយុ២៧ឆ្នាំមានទីលំនៅភូមិបល័្លង្គ ឃុំបល័្លង្គ ស្រុកស្ទោង ខេត្តកំពង់ធំ។
មូលហេតុ : បានមកលេងទឹកធ្លាក់ភ្នំគូលេនជាមួយក្រុមគ្រួសារ ក៏បានទៅលេងទឹកហើយលោតទឹកទំលាក់ខ្លួនមិនដឹងថាមានថ្ម ពេលទំលាក់ខ្លួនក៏ត្រូវចំថ្ម បណ្ដាលឲ្យបាក់ ចំខ្ទង់ច្រមុះស្លាប់តែម្ដង។ ចំពោះ សពបានប្រគល់ឲ្យគ្រួសារធ្វើ បុណ្យ តាម ប្រពៃណី៕

មតិយោបល់