ព័ត៌មានជាតិ

អគ្គិភ័យចំថ្ងៃបុណ្យចូលឆ្នាំចុងក្រោយសំណាងល្អត្រូវបានកម្លាំងអគ្គិភ័យជួយអន្តរាគមន៍ពន្លត់ទាន់ពេល

កំពង់ចាម: នៅ វេលាម៉ោង១០និង២០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ចំណុចផ្ទះ ឈ្មោះ ជាន់ ផានី ភេទស្រី អាយុ ៥៣ឆ្នាំ ជាតិខ្មែរ ស្ថិតក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីអគ្គិភ័យ ឆាបឆេះផ្ទះមួយកើតឡើងតែដោយការអន្តរាគមន៍ទាន់ពេលវេលារបស់រថយន្តពន្លត់អគ្គិភ័យ បានពន្លត់ឲ្យរលត់អស់ទាំងស្រុង នៅវេលាម៉ោង១០និង៤៨នាទី។
សមត្ថកិច្ចឲ្យដឹងថា ករណីនេះបណ្តាលខូចខាត សម្ភារ:នៅក្នុងផ្ទះ មួយចំនួនដូចជា :ទូរតាំងចំនួន០១,ទូរទស្សន៍ចំនួន០១
ហង្សទេ ចំនួន០១,គ្រែពូកចំនួន០១,ប្រាក់ដុល្លារចំនួន៤,០០០ដុល្លារ,ប្រាក់រៀលចំនួន៥,០០០,០០០រៀល(ប្រាំលានរៀល)
និងគ្រឿងសង្ហារឹម មួយចំនួនទៀត។
ករណីនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០២គ្រឿង បានប្រើទឹកអស់ចំនួន ០២រថយន្ត។មូលហេតុ:បណ្តាលមកពីផ្ទុះសេខ្សែភ្លើងឆ្លងចរន្តអគ្គិសនី៕

មតិយោបល់