ព័ត៌មានជាតិ

LEXUS RX400 សង្ស័យជារបស់មន្ត្រីប៉ូលីសពន្លះជាមួយម៉ូតូរងរបួសធ្ងន់ម្នាក់នៅ ស្រុកព្រៃនប់

ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៏មួយដែលបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង២០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៦០.១៦១ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត LEXUS RX400 ពណ៌ស បើកបរដោយឈ្មោះអេង ចាន់តារា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ផ្ទះលេខ៥៣ សង្កាត់កាកាប ខណ្ឌ័ពោសែនជ័យ រាជធានីភ្នំពេញ ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បានបុកប៉ះជាមួយម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1H-3134 បើកបរដោយឈ្មោះចំណាន ឧត្តម មុតទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយអ្នកបើកម៉ូតូរបួសធ្ងន់ បាក់ជើងឆ្វេង ត្រូវបានសាច់ញាតិ បញ្ជូនទៅ មន្ទីរពេទ្យឯកជន វាលរេញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងយករក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់