ព័ត៌មានជាតិ

ជនត្រូវចោទម្នាក់សមត្ថកិច្ចឃាត់ខ្លួនតាមដីការពីបទប្លន់ទ្រព្យសម្បត្តិប្រជារាស្រ្តនៅស្រុកគាស់ក្រឡ

បាត់ដំបងៈ នៅវេលាម៉ោង១១និង១២នាទីថ្ងៃព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ចំណុចភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុក បានអនុវត្តតាមដីកាចាប់ខ្លួនលេខ១៧៩ដចខ ចុះថ្ងៃទី២២ខែតុលា ឆ្នាំ២០០៣ ដោយលោក សួស សំអាត ចៅក្រមសើបអង្កេត នៃសាលាដំបូងខេត្តបាត់ដំបង ឲ្យចាប់ខ្លួនឈ្មោះ ខាន់ ចន្ថា ភេទប្រុស កើតឆ្នាំ១៩៧៨ រស់នៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវចោទពីបទប្លន់ទ្រព្យសម្បត្តិប្រជារាស្រ្ត ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០២ នៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្រោយអនុវត្តបានសម្រេចសមត្ថកិច្ចបានបញ្ជូនជនល្មើសឲ្យទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់