តាកែវៈ គ្រោះធម្មជាតិបានផ្តាច់ជីវិតក្មេងស្រីម្នាក់និងរលំផ្ទះមួយខ្នងកាលពីវេលាម៉ោង១រសៀល
ថ្ងៃទី ១៥ខែមេសាឆ្នាំ ២០១៩ នៅចំណុច ភូមិ នៀលឃុំត្រាំកក់ ស្រុកត្រាំកក់។
សមត្ថកិច្ចឲ្យដឹងថា គ្រោះធម្មជាតិកើតឡើងដោយរន្ទះបាញ់ក្មេងស្រីរងគ្រោះឈ្មោះសុខ ភក្ដី អាយុ ១១ ឆ្នាំទីលំនៅបច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើបានស្លាប់នៅលើផ្លូវ ពេលដែលជនរងគ្រោះត្រឡប់មកពីលេងវត្ត ហើយមានភ្លៀងធ្លាក់ស្របពេលជាមួយគ្មានោះដែរមានខ្យល់កន្ត្រាក់មួយករណីទៀត បណ្តាលឲ្យរលំផ្ទះមួយខ្នង ទំហំ ៤គុណ៥ម៉ែត្រប្រក់ប្រូស៊ីម៉ង់ត៏គ្មានជញ្ជាំងសង់ផ្ទាល់ដីជារបស់ឈ្មោះឃឹមភាស់ភេទប្រុសអាយុ៣៧ឆ្នាំប្រពន្ធឈ្មោះយីណាក់អាយុ៣៦ឆ្នាំរស់នៅភូមិនៀលឃុំត្រាំកក់បណ្តាលឲ្យរលំទាំងស្រុងតែពុំមានខូចខាតសំភារៈអ្វីទេផ្ទះគ្មានម្ចាស់នៅចេញទៅរកស៊ីបាត់៕
ព័ត៌មានជាតិ
មតិយោបល់