ស្វាយរៀងៈ កាលពីវេលាម៉ោង ៥ និង ៥០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៩ មានករណីបុរសម្នាក់ទាស់សម្ដីជាមួយប្រពន្ធ ឈានដល់ការដុតផ្ទះខ្លួន ស្ថិតភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប។
ជនសង្ស័យជាប្ដីឈ្មោះ នួន សារ៉ុត អាយុ ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំខាងលើ ។
ខូចខាតសម្ភារៈ៖ ផ្ទះទំហំ ៦ម×៧ម សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ខូចខាតទាំងស្រុង និងសម្ភារៈមួយចំនួន។
ដំណើររឿង៖ មុនពេលកើតហេតុ ប្តីប្រពន្ធជាម្ចាស់ផ្ទះ ទាស់សម្ដីគ្នាយ៉ាងខ្លាំង បន្ទាប់មកស្រាប់តែប្រពស្រែកហៅអ្នកភូមិឲ្យជួយពន្លត់ភ្លើងដែលប្ដីខ្លួនបានដុតហើយរត់គេចខ្លួនបាត់ស្រមោល ខណៈនោះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់