កំពង់ស្ពឺៈ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះនិពាន្វបានសហការជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រមៀតស្រុកកណ្តាលស្ទឺងខេត្តកណ្តាលបានធ្វើការឃាត់ខ្លនជនសង្ស័យម្នាក់ឈ្មោះ ចន ភេទប្រុសអាយុ៣៨ឆ្នាំ នៅចំណុចខាងជើងស្ពានដើមត្រាង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពាក់ព័ន្ធករណីលួចកន្ទុយរឺម៉ក(អាតុតុ)ដែលមានម្ចាស់ឈ្មោះ មាស សុភិន ភេទប្រុសអាយុ៤៧ឆ្នាំនៅភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។
តាមការបញ្ជាក់ពីនគរបាលជំនាញថាមុខសញ្ញាសង្ស័យខាងលើនេះគឺធ្វើសកម្មភាពជិះម៉ូតដែលឧបករណ៍អូសរឺម៉កស្រាប់ពេលជិះតាមភូមិកើតហេតុឃើញរឺម៉កតុតុទុកចោលគឺធ្វើសកម្មភាពចូលលួចយកតែម្ដងមកដាក់ជាមួយម៉ូតូខ្លួន។
ក្រោយទទួលបានព័ត៌មានពីម្ចាស់មានការសុំឲ្យអន្ដរាគមន៍ពីនគរបាលទើបសហការបង្រ្កាបបានភ្លាមៗតែម្ដងដោយសារការផ្ដល់ដំណឹងបានរហ័សទាន់ពេលវេលាក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារៈ
១-ម៉ូតូម៉ាកC100សង់កូរ៉េពណ៍ក្រហមគ្មានស្លាកលេខ០១គ្រឿង។
២-កន្ទុយរឺម៉កអាតុតុ០១គ្រឿងរបស់ជនរងគ្រោះ
៣-ម៉ាស៊ីនត្រជាក់០១ឈុត
៤-ទូរស័ព្ទដៃម៉ាកណូគា០១គ្រឿង
៥-សោរប្រភេទម៉ាឡេត០១
៦-ដែកកាប់០១
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិ.ជំនាញខេត្តធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់