ព័ត៌មានជាតិ

កម្មករមកពីប្រទេសកូរេ២នាក់ប្តីប្រពន្ធបានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តម៉ាកRx300 ពណ៌ទឹសមាសស្លាកលេខបន្ទាយមានជ័យ2B.9977នៅ…

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបានបុកជាមួយរថយន្ត បណ្តាលឲ្យស្លាប់០២នាក់(ប្រុស០១នាក់)កាលពី វេលាម៉ោង២និង៤៨នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៧១ ភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BI 7015 (ទឹសដៅពីជើងទៅត្បូង) បើកបរដោយឈ្មោះ សុន សំបាន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកម្មករមកពីប្រទេសកូរេ នៅភូមិអូរដារ ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម ស្លាប់នៅកន្លែងកើតហេតុ។ ឌុបប្រពន្ធឈ្មោះ នាង.ខី អាយុ៥៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព)(មុខរបរកម្មករមកពីប្រទេសកូរេ)។

បានបុកចាមួយរថយន្តម៉ាកLexus Rx300 ពណ៌ទឹសមាស ស្លាកលេខបន្ទាយមានជ័យ2B.9977(ទឹសដៅពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកនូវស្លាកលេខជ្រុះជាប់ជាមួយម៉ូតូ)។
តាមមូលហេតុបឋមបង្កដោយអ្នកបើកបរម៉ូតូបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទៅបុករថយន្តដែរកំពុងចរាចរក្នុងកន្លងផ្លូវ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅកន្លែងកើតហេតុនិងយក វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍បណ្តោះអាសន្ន។
ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់