ព័ត៌មានជាតិ

ព្រលឹងចុងសក់! ព្រលប់មិនទាន់ រថយន្តបាឡែន ក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

រតនគិរី: នៅវេលាម៉ោង ៦ និង២០នាទីព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះចម្ការឈ្មោះមឿន លឿនស្ថិតនៅភូមិវ៉ងឃុំកាចូន ស្រុកវើនសៃ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តបាឡែនបើកក្រឡាប់ដោយខ្លួនឯង ស្លាប់ម្នាក់ របួស៧នាក់ (ធ្ងន់៤នាក់ ស្រាល ៣នាក់)។

ជនរងគ្រោះទាំងនោះមានឈ្មោះដូចខាងក្រោម៖
១. នួន ស្រីនាង ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិឡាវ (ស្លាប់)
២. ដៀង ភៀនភេទស្រី អាយុ៧០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ។
៣. នួន ជួនភេទស្រី អាយុ៥០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ។
៤. គិម កាការ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិឡាវ មុខរបរសិស្ស។
៥. ឈ្មោះ ជា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ។

ជនរងគ្រោះទាំង៥នាក់ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ចំណែកជនរងគ្រោះ៣នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៧នាក់ ត្រូវរថយន្តសង្រ្គោះរបស់ស្នងការដ្ឋានខេត្ត បានយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែកសាកសពជនរងគ្រោះម្នាក់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់