ព័ត៌មានជាតិ

កសិករស្រីម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់

កំពង់ធំ: កាលពីវេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកអ្នកថ្មើរជើងឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

រថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប 3A-0906 ដឹកអ្នកដំណើរ ទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ចំណែកអ្នកថ្មើរជើង ឆ្លងកាត់ផ្លូវពីកើតទៅលិច ឈ្មោះ ហុន ខំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុបឋម៖ អ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ វត្ថុតាងរថយន្ត សមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់