ព័ត៌មានជាតិ

សង្ក្រាន្តបាត់ដំបងឆ្នាំនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត រហូតដល់ជិត៩៥ម៉ឺន នាក់

បាត់ដំបងៈ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ដែលបានរៀបចំឡើងជាលើក ទី២ បើប្រៀបធៀបកាលពីឆ្នាំ២០១៨កន្លងទៅ ខេត្តបាត់ដំបង បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង៦០ម៉ឺន នាក់ ប៉ុណ្ណោះ ។

ដោយឡែករយៈពេល៤ថ្ងៃនៃពិធីសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០១៩ ក្នុងទឹកដីខេត្តបាត់ដំបង មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត រហូតដល់ជិត៩៥ម៉ឺន នាក់។

ចំនួនភ្ញៀវទេសចរណ៍ ច្រើនលើសការរំពឹងទុកនេះ បានធ្វើឲ្យមានបញ្ហាខ្វះកន្លែងស្នាក់នៅ ហើយបញ្ហាអសន្តិសុខ តែយ៉ាងមិញពុំមានអ្វីកើតឡើងឡើយ ភាពសប្បាយក្នុងឱកាសសង្រ្កាន្តបាត់ដំបង ត្រូវបានរៀបចំឡើង តាមកម្មវិធី សម្បូរបែប។

ខណៈដែលភ្ញៀវទេសចរណ៍ជាច្រើនម៉ឺននាក់ ភាគច្រើនជាពលរដ្ឋរស់នៅក្នុងខេត្ត និងមកពីបណ្ដាខេត្តក្រុងដទៃទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា៕

មតិយោបល់