ព័ត៌មានជាតិ

ផ្ទះ​ប្រជាពលរដ្ឋ១ខ្នង ​ដែល​ប្រឈម​នឹង​ការ​បាក់ធ្លាក់ចូល​​ទន្លេ ត្រូវបានអាជ្ញាធរចុះរុះរើ

កំពង់ចាមៈ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខត្តកំពង់ចាមនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ លោកអធិការស្រុកស្រីសន្ធរ បានចាត់តាំងលោកអធិការរងនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអណ្ដែត និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែករំដេងចំនួន១០នាក់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកចំនួន៤នាក់ និងកម្លាំងសឹករងស្រុកចំនួន៤នាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន រួមនិងប្រជាពលរដ្ឋចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ១ខ្នង ដែលប្រឈមនឹងការបាក់ធ្លាក់ចូលទន្លេ។

ផ្ទះមួយខ្នងដែលប្រឈមនឹងការបាក់ធ្លាក់ចូលទឹកទន្លេនេះ មានបណ្តោយ១២ម៉ែត្រ និងទទឹង៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ដែលមានម្ចាស់ឈ្មោះ នង ជឿង អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះ ជិន គន្ធី អាយុ៤៤ឆ្នាំ មានសមាជិកគ្រួសារចំនួន៤នាក់ សង់ស្ថិនៅតាមមាត់ច្រាំងទន្លេ ក្នុងភូមិគគីរ ឃុំកោះអណ្តែតស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕

photo_2016-12-05_16-07-14photo_2016-12-05_16-07-11photo_2016-12-05_16-07-12photo_2016-12-05_16-07-13

មតិយោបល់