កណ្តាលៈ ករណីរំលោភលើសេចក្ដីទុកចិត្ត ស្ថិតក្នុងភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង ១០និង០០នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះ ឆ្លូញ ផៃនី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ កែវ សារិទ្ធ ហៅ អ៊ួច ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក សង់កូរ៉េ C100 ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1A-0978។
សភាពនៃរឿងហេតុ៖ កាលវេលាម៉ោងថ្ងៃកើតហេតុ ឈ្មោះ កែវ សារិទ្ធ បានខ្ចីម៉ូតូម៉ាក សង់កូរ៉េ C100 ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1A-0978 ពីឈ្មោះ ឆ្លូញ ផៃនី ដោយនិយាយថា ខ្ចីម៉ូតូជិះទៅទិញថ្នាំឲ្យប្រពន្ធ ពេលបានម៉ូតូឈ្មោះ កែវ សារិទ្ធ ជិះចេញទៅដាក់បញ្ចាំនៅឃ្លាំងរំសេវ រាជធានីភ្នំពេញ បានប្រាក់ចំនួន ៤០$។
លុះដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលព្រែកលួង រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទី ឈ្មោះ អន ភេទប្រុស ជាឪពុកក្មេករបស់ជនសង្ស័យ ប្រទះឃើញជនសង្ស័យ រួចក៏ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលួង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់