ព្រៃវែងៈ លោកអធិការស្រុកកញ្ជ្រៀច បានប្រាប់Post Newsថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧វេលាម៉ោង៨និង៣០នាទី មានករណីមនុស្សដេកស្លាប់នៅលើផ្ទះចំណុច នៅភូមិ តាប៉ោងឃុំ ថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
បន្ទាប់ពីការចុះទៅពិនិត្យសាកសពឃើញថា សាកសពបានស្លាប់ដោយសារលេបថ្នាំងងុយដេកច្រើនលើសកំណត់ បណ្តាលឲ្យស្លាប់ តែម្តងដែលមានឈ្មោះ វីរៈ វណ្ណដា ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។
ចំណែកមូលហេតុត្រូវសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីជនរងគ្រោះ មានជំងឺដេកមិនលក់ ហើយក៏ទិញថ្នាំងងុយដេកមកលេប តែដោយប្រើច្រើនពេកធ្វើឲ្យស្លាប់បែបនេះ។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់