ព័ត៌មានជាតិ

សង្ស័យរថយន្តរបស់ភូមិភាគ៤ ស្លាកលេខ ខេមរភូមិន្ទ06 2-0504 បុកវិមានឯករាជ្យ

កំពង់ធំ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង ម៉ាកវីហ្គោ ពណ៌ត្រអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ06 2-0504 បានជ្រុលហោះបុកឡើងវិមានឯករាជ្យ ក្នុងទីរួមខេត្តកំពង់ធំ ដែលកំពុងសាងសង់ បណ្ដាលឲ្យជាប់ទើររថយន្តលើខឿន។

ករណីនេះ មិនបង្កឲ្យមានអ្នករបួសនោះទេ កើតហេតុវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតភូមិលេខ៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ដោយទ្បែករថយន្តបង្កខាងលើ ត្រូវបានគេសង្ស័យថា ជារថយន្តរបស់ភូមិភាគ៤៕

មតិយោបល់