ព័ត៌មានជាតិ

រថយន្តបុករថយន្តបណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ៤និង៥០នាទីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្រុមទី៤៥ ភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង លើផ្លូវលេខ៥៧B១ រវាងរថយន្ត និងរថយន្ត។

រថយន្តបង្កម៉ាក សាំងយ៉ុង(តូរីស) ពណ៌ស ស្លាកលេខ ភ្នំពេញ 2AG-5943 បើកបរដោយឈ្មោះ ចាន់ សុថារ័ត្ន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិអូរប៉ិ ឃុំជ័យោ ស្រុកចម្ការលើ ខេត្តកំពង់ចាម បើកបរពីជើងទៅត្បូង មកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុកនិងរថយន្ត ម៉ាកអ៉ីស៊ុយៗ ឌីម៉ិច ពណ៍ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ07 2-2964 RCAF បើកបរដោយឈ្មោះ សំ ប្រាថ្នា ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង(ដែលកំពុងបើកបរមកពីទិសផ្ទុយ)។

ករណីនេះ បណ្តាលឲ្យរងរបួសអ្នករួមដំណើររថយន្តតូរីសម្នាក់ឈ្មោះ យក់ ស៊ីថុន ភេទស្រី អាយុ ៥២ឆ្នាំ(ត្រូវជាប្រពន្ធអ្នកបើកបរ) បាក់កជើងស្តាំ ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់