ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់ និងភ្លៀង បំផ្លាញដំបូលសាលាឆទាន កុដិលោក និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង

បន្ទាយមានជ័យ: នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង៣០នាទីយប់ មានករណីភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់ បានធ្វើឲ្យលំនៅដ្ឋានរបស់ប្រពលរដ្ឋ ក្នុងស្រុកស្វាយចេក រងកាខូចខាត៖

១/ឃុំស្វាយចេក ចំនួន ៥ខ្នង (របើកស័ង្កសី អស់ ១០៩សន្លឹក)។
២/ឃុំតាបែន របើកដំបូលចំនួន ៩០ខ្នង (ក្នុងនោះមានកុដិលោក១ និងសាលាឆទាន១)។
៤/ឃុំផ្គាំ របើកចំនួន ០២ខ្នង (អស់ស័ង្កសី ៣៩សន្លឹក)។
៥/ឃុំសារង្គ ចំនួន ៣៥ខ្នង (ស័ង្កសីមិនទាន់គណនា)
៦/ឃុំស្លក្រាម របើកដំបូលចំនួន ៧ខ្នង (អស់ស័ង្កសី ១១៣សន្លឹក)។

សរុបចំនួន ១៣៨ខ្នង (ក្នុងនោះរបើកដំបូលទាំងស្រុង ១០ខ្នង នៅឃុំសារង្គ)៕

មតិយោបល់