កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៣និង៥៥នាទីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ករណីហិង្សាក្នុងគ្រួសារ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតក្នុងភូមិពន្នរ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ អាន អេង អាយុ ៣៨ឆ្នាំ និងកូនប្រុសឈ្មោះ ចឺត សំនៀង អាយុ ១កន្លះ បណ្ដាលឲ្យរបួសរលាកជើងស្ដាំ ចំណែកកូនតូចរលាកគូទ និងកំភួនជើងឆ្វេង។ ជនសង្ស័យឈ្មោះ ចិន ចឺ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ (ឃាត់ខ្លួន)។
មូលហេតុ៖ ខឹងប្រពន្ធទៅលេងបៀរ នៅផ្ទះឈ្មោះ កាង ផល់ ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ក៏យកសាំងទៅដុតនៅកន្លែងផ្ទះខាងលើ បណ្ដាលឲ្យឆាបឆេះប្រពន្ធកូនតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់បញ្ជូនមកអធិការដ្ឋាន ដោះស្រាយតាមនីតិវិធីច្បាប់ និងវត្ថុតាងដបទឹកសុទ្ធកន្លះលីត្រ១ ដែលជនសង្ស័យយកធ្វើសកម្មភាព ចាក់ដុតប្រពន្ធ និងកូន៕
មតិយោបល់