ព័ត៌មានជាតិ

Update៖ ក្តុកក្តួលខ្លោចចិត្ត! រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូសង់កូរ៉េពីក្រោយ​ ស្លាប់ប្រពន្ធ ប្ដីរងរបួសធ្ងន់

ភ្នំពេញ: ស្ត្រីម្នាក់ ជាប្រពន្ធបានស្លាប់បាត់បង់ជីវិតភ្លាមៗ និងប្តី បានរងរបួសបែកក្បាល បន្ទាប់ពីមានរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកបុកហើយបើករត់បាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិត្រដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ រី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅទីតាំងកើតហេតុខាងលើ មានស្រុកកំណើតភូមិព្រលឹងមាស ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធ២នាក់ បើកមួយម៉ាកសង់កូរ៉េ ពណ៌ខ្មៅ​ ស្លាកលេខ ទ.8844ភ.ព1 បើកពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកស្របគ្នាមកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់ភ្លាមៗ និងប្ដីរងរបួសបែកក្បាលហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅតម្កល់ទុកនៅវត្តសំបួរមាស ធ្វើបុណ្យតាមប្រពៃណី៕
//www.youtube.com/watch?v=sCN9eTyv9l0

មតិយោបល់