ព័ត៌មានជាតិ

មន្ត្រីយោធាវរៈ០១ ឈរជើងនៅឃុំថ្មដាម្នាក់ បង្កហិង្សានៅក្នុងក្រុមហ៊ុន M D S ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកវាលវែង ទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋថា មានករណីហិង្សាដោយ ចេតនានៅក្នុងក្រុមហ៊ុន M D S ត្រង់ចំណុចអូរដើមគរស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រោយពីទទួលពាក្យបណ្ដឹងរួចកម្លាំងប៉ុស្តិ៍ថ្មដា ចុះដល់ទីកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យមា្នក់ឈ្មោះ ទឹម កុសល ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ យោធា វរៈ០១ឈរជើងនៅឃុំថ្មដា និងជាសន្តិសុខក្រុមហ៊ុនផងដែរ។

ជនរងគ្រោះឈ្មោះ សឿន ស៊ែល ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិ ចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ជាសន្តិសុខក្រុមហ៊ុន បច្ចុប្បន្ននេះជនរងគ្រោះ បញ្ជូនទៅព្យាបាលនៅប្រទេសថៃ។

មូលហេតុ៖ ស្រវឹងស្រាទំនាស់ពាក្យសម្ដី ករណីខាងលើសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់