ព័ត៌មានជាតិ

រថយន្តមួយគ្រឿង ក្រឡាប់ផ្ងារជើង របួសមនុស្សជាច្រើននាក់

សៀមរាប: នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២និង៤០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដមួយគ្រឿង ក្រឡាប់ខ្លួនឯង នៅចំណុចផ្លូវលំក្រាលគ្រួសក្រហម ស្ថិតនៅក្នុងទឹកដីភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

រថយន្ដខាងលើម៉ាក ប៉ាសារូ ONG 2008 ធ្វើដំណើរពីជើងទៅត្បូង ដឹកគ្នាចំនួន៦នាក់ មកដល់ភូមិចំបក់ហែរខាងជើង ក៏បានរេចង្កូតខុសផ្លូវ បណ្ដាលឲ្យក្រឡាប់ របួសមនុស្ស៦នាក់។

ជនរងគ្រោះ៖
១ ឈ្មោះចក់ ជីម ភេទប្រុស ១៨ឆ្នាំ អ្នកបើកបរ របួសមធ្យម
២ ឈ្មោះហល់ សម្រេច ប្រុស ១៨ឆ្នាំ របួសស្រាល
៣ ឈ្មោះ យ៉ុន យ៉ាវ ប្រុស១៨ឆ្នាំ របួសស្រាល
៤ ឈ្មោះ ចាយ ចាក់ ប្រុស១៨ឆ្នាំ របួសស្រាល
៥ ឈ្មោះ មឿន ទិន ប្រុស១៧ឆ្នាំ របួសស្រាល
៦ ឈ្មោះ តឿ សុផល ប្រុស១៥ឆ្នាំ របួសស្រាល

មូលហេតុ៖ អ្នកបើកបររថយន្ដ បើកលឿនខ្វះការប្រុងប្រយ័ត្ន។

ម្ចាស់រថយន្ដឈ្មោះ សាំ សាល ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរធ្វើស្រែ និងអ្នកទាំង៦នាក់ មានទីលំនៅភូមិរកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេមរអង្គរ ស្រុកពួក៕

មតិយោបល់