ព័ត៌មានជាតិ

Updated: អគ្គិភ័យឆាបឆេះហាងផឹកស៊ីយីហោ អាល័យ នៅមុខភោជនីយដ្ឋាន លី កាដូ ត្រូវរលត់ទៅវិញហើយ (មានវិដេអូ)

ភ្នំពេញៈ ករណីអគ្គិភ័យដែលឆាបឆេះហាងផឹកស៊ីមួយកន្លែងយីហោ អាល័យ នៅមុខភោជនីយដ្ឋាន លីកាដូ កាលវេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្ទះលេខ១២០អី តាមបណ្តោយផ្លូវជាតិលេខ៦ ក្រុម៣ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ម្ចាស់បន្ទប់ឈ្មោះ សេង សោភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ អ្នកចម្រៀងនៅភោជនីយដ្ឋាន លីកាដូ ។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម្ចាស់បន្ទប់ចាក់សោចេញទៅធ្វើការនៅភោជនីយដ្ឋាន លីកាដូ ដូចសព្វដង ដែលមានទីតាំងនៅមុខកន្លែងកើត។ លុះបន្តិចក្រោយមក ស្រាប់តែមានផ្សែងហុយចេញ និងអន្តាតភ្លើងចេញតាមបង្អួច បានបង្កឲ្យមានការភ្ញាក់ផ្អើរដល់អ្នកជិតខាង រួចក៏បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យជួយចុះមកអន្តរាគមន៍។

ក្រោយពីសមត្ថកិច្ចបានទទួលដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿង ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ០៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ០៤គ្រឿងផងដែរ។ ដោយនៅក្នុងហេតុការណ៍អគ្គិភ័យនោះ កម្លាំងសមត្ថកិច្ចយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ០២គ្រឿង និងបំពង់ពន្លត់អគ្គិភ័យចំនួន ០២បំពង់ ហើយក៏ត្រូវបានរលត់ទៅវិញនៅវេលាម៉ោង៣និង៤៥នាទីរសៀល ដោយនៅក្នុងករណីខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ។

ចំណែកសម្ភារៈត្រូវបានរងការខូចខាតមាន ទូរទស្សន៍ ទូដាក់ខោអាវ តុ និងសម្ភារៈមួយចំនួន មូលហេតុដោយសារតែឆ្លងចរន្តខែ្សភ្លើង៕

https://youtu.be/AbO5aKMpu-A

photo_2016-08-16_17-02-13photo_2016-08-16_17-02-14photo_2016-08-16_17-02-16photo_2016-08-16_17-02-18photo_2016-08-16_17-02-20photo_2016-08-16_17-02-23photo_2016-08-16_17-02-24photo_2016-08-16_17-02-26photo_2016-08-16_17-02-28photo_2016-08-16_17-02-30photo_2016-08-16_17-02-32photo_2016-08-16_17-02-34photo_2016-08-16_17-02-36photo_2016-08-16_17-02-37photo_2016-08-16_17-02-39photo_2016-08-16_17-02-41photo_2016-08-16_17-02-44photo_2016-08-16_17-02-46photo_2016-08-16_17-02-47

មតិយោបល់