ព្រៃវែងៈ កាលពីវេលាម៉ោង ៤ និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩ មានករណីឃាតកម្មមួយ កើតទ្បើងនៅភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ជនបង្កឈ្មោះ ឡេង ហន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានកាប់ឳពុកបង្កើតឈ្នោះ ឡេង សៅ អាយុ ៥០ ឆ្នាំ បណ្តាលឲ្យស្លាប់ នៅក្រោយផ្ទះរបស់ខ្លួន។
មូលហេតុ៖ ខឹងឪពុកបោកទូរស័ព្ទចោល ។
ក្រោយកើតហេតុភ្លាមៗ ជនសង្ស័យ បានរត់ឡើងលើផ្ទះ ដោយមានកាន់កំាបិត ពូថៅ ជាប់ខ្លួន ជាមួយចរិតកាចសាហាវ ហើយក៏ត្រូវសមត្ថកិច្ច ធ្វើការទ្បោមព័ទ្ធឃាត់ខ្លួន យកមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់