ផ្ទះ ព័ត៌មានជាតិ រថយន្តដឹកដី ប...

រថយន្តដឹកដី បុកចូលផ្ទះប្រជាពលរដ្ឋទាំងព្រឹក ស្លាប់២នាក់ សង្ស័យរបួសជាច្រើននាក់

0

ត្បូងឃ្មុំ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដី បុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ និងសង្ស័យរបួសជាច្រើននាក់ នៅម្ដុំផ្សារខ្នារ តាមបណ្ដោយផ្លូវ​ជាតិលេខ ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

កើតហេតុនៅវេលាម៉ោង ៨ និង ២០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ។

សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារ Post News បានទាក់ទងនៅលេខប្រចាំបញ្ជាអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីចង់បានព័ត៌មានលម្អិត ប៉ុន្តែលោកហាក់បីដូចជាមិនចង់ផ្ដល់ព័ត៌មានដល់អ្នកកាសែតទេ ហើយថែមទាំងបិទទូរស័ព្ទយ៉ាងលឿន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.