ព័ត៌មានជាតិ

ហុងដា​ឌ្រី​ម​បោះពួយ​បញ្ច្រាស់​ទិស​ពន្លះ​សង់​កូរ៉េ​ធ្វើឲ្យ​រង​របួសធ្ងន់​៤​នាក់​

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​C125 បោះពួយ​បញ្ច្រស់​ផ្លូវ​បុក​ចំ​ម៉ូតូ​សង់​កូរ៉េ​ជិះ​គ្នា​៣​នាក់​បណ្ដាលឲ្យ​រងរ​បួស​ធ្ងន់​ទាំង​៤​នាក់ កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់​ថ្ងៃទី​២២​ខែ​មីនា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ផ្សារ​ហេង​លី តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1I-1247 ធ្វើដំណើរ​បញ្ច្រស់​ទិស លើផ្លូវ ២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ក៏​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង ជិះ​គ្នា​៣​នាក់ ក្នុងនោះ​មាន ស្ត្រី​មាន​ផ្ទៃ​ផងដែរ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង 1F-0993 បណ្តាលឱ្យ​មនុស្ស​៣​នាក់ របួស​ធ្ងន់​ក្នុង​នោះ​មាន ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៀត ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ឯកជន ចំណែក​ម៉ូតូ​ទាំង​០២ គ្រឿង ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​រង់ចាំ​ម្ចាស់​ទាំង​២​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

2014-03-24_103027

មតិយោបល់