ក្រុមអ្នកជួយសង្គ្រោះដែលកំពុងស្វែងរកអ្នកដែលនៅសេសសល់ពីការបាក់រលំអគារបានបញ្ជាក់ច្បាស់ពីចំនួនតួលេខដែលអ្នកស្លាប់សរុបគឺប្រមាណជាង 500 នាក់។
អ្នកនាំពាក្យមួយរូបបាននិយាយថាសាកសពដែលបានប្រមូលពីកំទេចកំទីអគារគឺមានតែ 402 នាក់ប៉ុណ្ណោះប៉ុន្តែចំនួន 149 នាក់ទៀតដែលកំពុងនៅបាត់ខ្លួននោះគឺត្រូវបានគេជឿជាក់ថាបានស្លាប់អស់ហើយ។អគារពាណិជ្ជកម្មដែលមានកំពស់ 8 ជាន់ត្រូវបានរលំទាំងស្រុងនៅពេលដែលមានមនុស្សជាច្រើនកំពុងធ្វើការដែលភាគច្រើនជាកម្មករដែលបំពេញការងារនៅក្នុងរោងចក្រ 4 ដែលមានទីតាំងនៅក្នុងអគារនោះ។
មនុស្សប្រមាណជាង 10 000 នាក់បានមកប្រមួលផ្តុំនៅកណ្តាលទីក្រុងនៅក្នុងថ្ងៃទិវាពលកម្មពិភពលោកដោយទាមទារឲ្យមានសំណងយ៉ាងនិងដាក់ទោសឲ្យបានត្រឹមត្រូវបំផុតពីសំណាក់ម្ចាស់សហគ្រិនដែលមានអាជីវកម្មនៅក្នុងអគារពាណិជ្ចកម្មនោះ។មនុស្ស 8 នាក់ដែលមានម្នាក់ជាម្ចាស់អគារត្រូវបានចាប់ខ្លួននិងចោទប្រកាន់នៅក្នុងការរលំអគារលើកនេះ៕
https://i1272.photobucket.com/albums/y389/domneng/Bang/bangladesh-building2_zps4e8f0630.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/C35CF31FB2D2F1D5A6769275E454DE_zps4bf9a8ca.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/dd2803adc0fae049899174d358478f0e_zps499d98f4.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/dtl_1_5_2013_14_17_43_zps476b4932.jpg
មតិយោបល់