កណ្តាលៈ នៅព្រឹកថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៦ នៅសាលាដំបូងខេត្តកណ្តល បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងរចនាសម្ព័ន្ធដឹកនាំលេខាធិការដ្ឋាន ព្រមទាំងប្រគល់ត្រាជាផ្លូវការ ក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
កម្មវិធីនេះ មានការចូលរួមពី លោក កើត រិទ្ធ រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តធម៌ លោក ផូវ សំភី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ លោក នៃចារី អភិបាលរងខេត្តកណ្តាល លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល លោកលឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោកចៅក្រម លោកស្នងការ លោកមេប៉េអឹម និងមន្ត្រីនៅសាលាដំបូងខេត្តកណ្តាល៕
មតិយោបល់