ព័ត៌មានជាតិ

ករណីក្រឡាប់រថយន្ត របួសមនុស្សជាច្រើននាក់ នៅខេត្តព្រះវិហារ

ព្រះវិហារ: នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដោយខ្លួនឯង ត្រង់ច្រកផ្លូវចូលភូមិស្វាយដំណាក់ថ្មី នៅចំណុចស្រែច្នាប ភូមិស្វាយដំណាក់ថ្មី ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បង្កឲ្យរងរបួសមនុស្សចំនួន ១៩នាក់ ស្រី ០៨នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ០៣នាក់ (ស្រី ០២នាក់ )។

រថយន្ដម៉ាក តូយូតា ពាក់ស្លាកលេខ ភ្នំពេញ 2AB-1160 បើកបរដោយឈ្មោះ ហៀប ចាន់ហុក ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្វាយដំណាក់ចាស់ ឃុំរមទម ស្រុករវៀង (បានរត់គេចខ្លួន) ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចវាស់វែង យកវត្ថុតាងមករក្សាទុក នៅប៉ុសិ៍រដ្ឋបាលរមទម ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាពភ្នំដែក និងអ្នករងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត៕

មតិយោបល់