ព័ត៌មានជាតិ

រថយន្តដឹកទឹកកក បុកម៉ូតូសង់ ស្លាប់ និងរបួសក្មេងស្រី ២នាក់

សៀមរាប: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកទឹកកក បុកនិងម៉ូតូសង់ស៊េរី២០១៦ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ កើតហេតុវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅផ្លួវជាតិលេខ ៦ ស្ថិតក្នុងភូមិអូរ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប

ជនរងគ្រោះទី១ឈ្មោះ ស៊ីដា អាយុ ១៥ឆ្នាំ នៅភូមិត្រពាំងរុន្រ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់) និងទី២ ឈ្មោះ សិលា ១៦ នៅភូមិក្រូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (របួសធ្ងន់បាក់ភ្លៅខាងឆ្វេង)។

ភ្លាមៗនោះតៃកុង បានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ដោយសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ វាស់វែងផងដែរ សម្រាប់ព័ត៌មានលម្អិត នឹងផ្សាយពេលក្រោយ៕

មតិយោបល់