តាកែវៈ ប្រជាពលរដ្ឋក្នុងខេត្តតាកែវ បានសំណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យជួយផ្សព្វផ្សាយទៅដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាជួយជំរុញឲ្យមន្ត្រីថ្នាក់ក្រោមឱវាទ និងជំនាញ ចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សារតាកែវផង មើលទៅហាក់បីដូចជាមានភាពរញ៉េរញ៉ៃ សូម្បីតែចំណោតរថយន្តម៉ូតូ រកផ្លូវដើរសឹងមិនបាន បង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ជាពិសេសសូមឲ្យលោក ជួយមើលតាមបណ្ដោយផ្លូវជាតិលេខ២ ម្ដុំផ្សារសំរោងយោង មានការលក់រំលោភលើចិញ្ចើមផ្លូវ ពីសំណាក់បងប្អូនអាជីវករ បង្កការកកស្ទះ ធ្វើឲ្យពលរដ្ឋរិះគន់អាជ្ញាធរ សូមឲ្យលោកជួយជំរុញអភិបាលស្រុកបាទី និងលោកអធិការ ឲ្យចុះរៀបចំជាប្រចាំ កុំធ្វើតែមួយប្រាវ ហើយស្ងាត់ឲ្យឈឹង ដូចវេចចក ក្នុងបឹង។
ជាក់ស្ដែងគេសង្កេតឃើញ មហាសង្ក្រាន្តចូលឆ្នាំនេះនៅតាកែវ មានប្រារព្ធកម្មវិធីដែរ តែមិនសូវធំដុំដូចបណ្ដាខេត្តដទៃទៀត ពលរដ្ឋចង់ឲ្យឆ្នាំក្រោយៗ រៀបចំឲ្យបានល្អប្រសើរជាងនេះ៕
មតិយោបល់