ភ្នំពេញៈ ក្រោយការប្រជុំដ៏តានតឹងនៅទីស្តីការគណរដ្ឋមន្រ្តី ពាក់ព័ន្ធបញ្ហាព្រំដែនរយៈ២ថ្ងៃ កម្ពុជានិងវៀតណាមនៅតែបន្តខ្វែងគំនិតគ្នាដដែល នៅថ្ងៃទី៣០ សីហា នេះ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជាបានលើកឡើងថា ការចរចានៅតែមិនទាន់បព្ចាប់នៅឡើយ ទោះបីត្រូវចំណាយពេលមួយឆ្នាំ ឬច្រើនឆ្នាំក៏ត្រូវតែពិភាក្សាដែរ។ ទាក់ទងនឹងការបន្ថែមបង្គោលតាមបន្ទាត់ព្រំដែននេះ មិនទាន់អាចចាប់ផ្តើមនៅឡើយទេ នេះបើតាមការបន្ថែមពីលោក វ៉ា គឹមហុង ។
សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញក្រោយការពិភាក្សាកម្ពុជាបានលើកឡើងថា បញ្ហាពិភាក្សាពីការសាងសង់ប៉ុស្តិ៍ និងការជីកស្រះ មិនទាន់មានការព្រមព្រៀងពីភាគីទាំង២នៅឡើយ។ ដោយការបោះបង្គោលព្រំដែននេះ ទទួលបានជោគជ័យ៨៧ភាគរយ ហើយនៅសល់តែភាគរយតិចប៉ុណ្ណោះ ដែលត្រូវពិភាក្សាបន្តទៀត៕


មតិយោបល់